01 November 2013

ដោនឡូតវីដេអូពី Youtube ដោយមិនបាច់ប្រើកម្មវិធី

ពីមុនពេលដែលចង់ដោនឡូតវីដេអូពី Youtube អ្នកធ្លាប់តែប្រើប្រាស់​IDM ប៉ុន្តែបច្ចុប្បន្ននេះ IDM គឺពិបាកនឹងប្រើប្រាស់ដោយសារវាតែងតែទាមទាអោយអ្នក Register ជាមុនសិន។ ដោយមានភាពស្មុគស្មាញទើបគេងាកមកប្រើប្រាស់ Add-on ដែលមានលើ Firefox សំរាប់ធ្វើការដោនឡូតវិញម្ដង។ ចុះឧទាហរណ៍ថាបើ Computer របស់អ្នកកំពុងប្រើជាប់ក្នុងសិទ្ធ Administrator តើអ្នកអាចដោនឡូតវិដេអូនោះដោយវិធីណា?
បច្ចុប្បន្នមានវេបសាយច្រើនណាស់ដែលអាចអោយអ្នកដោនឡូតវិដេអូពី Youtube ប៉ុន្តែថ្ថៃនេះខ្ញុំសូមបង្ហាញវេបសាយមួយដែលអាចអោយលោកអ្នកដោនឡូតវិដេអូពី Youtube បានដោយងាយនឹងរហ័សបំផុត ជាពិសេសអាចដោនឡូតវិដេអូ HD បានទៀតផង។ វេបសាយមួយនោះមានឈ្មោះថា Savefrom.net ។ សូមអនុវត្តតាមវិធីខាងក្រោម ៖

1. ចូលទៅកាន់វេបសាយ Youtube.com
2. បន្ទាប់មកស្វែងរកបទវិដេអូដែលអ្នកចង់ដោនឡូត
3. ត្រង់កន្លែង URL ឬក៏ Address bar សូមធ្វើការបន្ថែម ss នៅពីមុខ youtube រួច Enter
ឧទាហរណ៍ www.ssyoutube.com/watch សូមមើលរូបខាងក្រោម


4. បន្ទាប់មកវិដេអូនោះនឹងត្រូវ Link ទៅកាន់ Savefrom.net ដោយស្វ័យប្រវត្តិ
5. សូមធ្វើការជ្រើសរើសនូវទំហំវីដេអូដែលអ្នកចង់ដោនឡូតជាការស្រេច។




SamnengIT © 2014-2015SamnengIT