09 November 2013

ធ្វើម៉េចទើបអាចលេង Candy Crush បានពេលអស់ជីវិត?

Candy Crush គឺជាហ្គេមដែលដើរលើប្រព័ន្ធ Android និង iOS ហើយវាក៏អាចលេងបានក្នុង Facebook ផងដែរ។ ក្នុងពេលលេងម្ដងអ្នកមានជីវិតតែប្រាំប៉ុណ្ណោះ បើលោកអ្នកលេងចាញ់ប្រាំដងនោះវានឹងអោយអ្នករងចាំ 20 ទៅ 30នាទីទើបអាចមានជីវិតមួយទៀតសំរាប់លេង។ ខ្ញុំដឹងថាអ្នកប្រាកដជាធុញនៅពេលរងចាំបែបនេះ។ ថ្ងៃនេះខ្ញុំនឹងប្រាប់អ្នកពីវិធីដោះស្រាយ។ តាមពិតទៅនាទីដែលរងចាំនោះគឺវាទាញពីក្នុងទូរសព្ទរបស់យើង។ បើសិនជាវាអោយអ្នករងចាំ 30នាទី អ្នកគ្រាន់តែប្ដូរម៉ោងអោយលើសម៉ោងបច្ចុប្បន្នក្នុងទូរសព្ទអ្នក 30នាទីដែរ។ (ឩទាហរណ៍ ម៉ោងក្នុងទូរសព្ទអ្នកបច្ចុប្បន្ន 1:30PM ដូចនេះសូមតំលើងវាអោយលើស 30នាទីពោលគឺប្តូរទៅម៉ោង 2:00PM) តែបើអ្នកចាញ់អស់ជីវិតតែម្ដងគ្មានសូម្បីតែមួយនោះ អ្នកអាចតំលើងអោយលើសពីម៉ោងក្នុងទូរសព្ទ ១ម៉ោង ទៅ ២ម៉ោង

(ក្នុងរូបម៉ោងបច្ចុប្បន្នគឺ 12:38PM ខ្ញុំតំឡើងវា 2ម៉ោងដូច្នេះខ្ញុំត្រូវSetម៉ោងនោះទៅ 2:38PM)

ពេលនេះខ្ញុំទទួលបានជីវិត 5Full តែម្ដង

*** ដើម្បីអាចប្ដូរម៉ោងសូមចូលទៅកាន់ Setting > Date and Time > Set time


SamnengIT © 2014-2015SamnengIT