12 September 2013

How to create folder lock and unlock using vb.net

ថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកពីវិធីបង្កើតកម្មវិធីចាក់សោរ និងដោះសោរ Folder មួយដោយប្រើកម្មវិធី Visual Basic 2010


1. អ្នកត្រូវបង្កើត Form ថ្មីមួយ ហើយប្តូរ Properties ត្រង់កន្លែង Text = Folder Lock and Unlock
2. គូស Label ដោយដាក់ឈ្មោះអ្វីក៏បាន ប៉ុន្តែសំរាប់រូបខាងលើខ្ញុំបានដាក់ថា "ជ្រើសរើស Folder ដើម្បីចាក់សោរ"
3. គូស Textbox 1 និង Button 3
​    - Button ជ្រើសរើសត្រូវប្តូរ Properties (Name) = btnbrowse, Text =ជ្រើសរើស
​    - Button ចាក់សោរត្រូវប្តូរ Properties (Name) = btnlock, Text =ចាក់សោរ
​    - Button ដោះសោរត្រូវប្តូរ Properties (Name) = btnunlock, Text =ដោះសោរ
   - ជ្រើសរើស Toolbox មួយដែលមានឈ្មោះថា FolderBrowserDialog យកទៅចុចត្រង់កន្លែងណាមួយនៃ Form
4.
Imports System.Security.AccessControl
Imports System.IO
(Code នេះត្រូវសរសេរនៅខាងលើគេបង្អស់)
Double click លើ Button ជ្រើសរើស ហើយ Copy code ខាងក្រោមយកទៅ Paste 
        With FolderBrowserDialog1
            If .ShowDialog() = DialogResult.OK Then
                TextBox1.Text = .SelectedPath
            End If
        End With

5. Double click លើ Button ចាក់សោរ ហើយ Copy code ខាងក្រោមយកទៅ Paste
        Dim fs As FileSystemSecurity = File.GetAccessControl(TextBox1.Text)
        fs.AddAccessRule(New FileSystemAccessRule(Environment.UserName, FileSystemRights.FullControl, AccessControlType.Deny))
        File.SetAccessControl(TextBox1.Text, fs)

6.  Double click លើ Button ដោះសោរ ហើយ Copy code ខាងក្រោមយកទៅ Paste 
        Dim fs As FileSystemSecurity = File.GetAccessControl(TextBox1.Text)
        fs.RemoveAccessRule(New FileSystemAccessRule(Environment.UserName, FileSystemRights.FullControl, AccessControlType.Deny))
        File.SetAccessControl(TextBox1.Text, fs)

7. ចុងក្រោយចុច F5 ដើម្បី Run កម្មវិធី

Download Source code 

*** បើសិនជាមានបញ្ហាអ្វីដែលមិនយល់រឺ Code error សូម Comment មកកាន់យើងខ្ញុំ ហើយយើងនឹងធ្វើការដោះស្រាយជូនអ្នក។ 



SamnengIT © 2014-2015SamnengIT