12 August 2013

វិធីលុប Shortcut Virus ចេញពី USB Flash

អ្នកប្រាកដជាធុញនៅពេលទិន្ន័យនៅក្នុង USB របស់អ្នកត្រូវបំលែងទៅជា Shortcut ទាំងអស់។ ទោះអ្នកព្យាយាមលុប ឬក៏ Format ក៏វានៅតែឆ្លងដដែលបើសិនជា Computer របស់អ្នកត្រូវមេរោគមួយនោះឆ្លងចោលហើយ។ ថ្ងៃនេះខ្ញុំសូមបង្ហាញពីវិធីដែលអាចជួយសង្គ្រោះឯកសាររបស់លោកអ្នកពីមេរោគមួយនោះ។

1. ដោត USB របស់អ្នកចូលទៅក្នុង Computer រួចបើក Drive របស់ USB មួយនោះ
2. បន្ទាប់មកសូមបើក Command Prompt ឬ cmd ដោយចុច Start key + R 
3. សូមធ្វើការសរសេរពាក្យខាងក្រោមនេះ ឬក៏ Copy Paste ទៅក្នុង Command Prompt
attrib -h -a -r -s /s /d f:\*.*
4. ចំណាត្រង់កន្លែង f:\ ជា Drive នៃ USB របស់អ្នក។ សូមពិនិត្យមើលអោយបានច្បាស់ បើវាស្ថិតក្នុង Drive អ្វីត្រូវដាក់ឈ្មោះនៃ Drive នោះ។ បន្ទាប់មក Enter ហើយរង់ចាំប្រហែលជាមួយនាទីនោះ Drive របស់អ្នកនឹងបង្ហាញទិន្ន័យដែលមាននៅក្នុង USB របស់អ្នកទាំងអស់មកវិញ។
5. សូមលុបចោល Folder ឬក៏ File ដែលជា Shortcut នោះចោលទាំងអស់ដោយ shift + Del រួច Ok ជាការស្រេច។

*** បើមានបញ្ហាអ្វីមិនយល់អាច Comment មកកាន់ខ្ញុំបាន ខ្ញុំនឹងដោះស្រាយជូនអ្នក។



SamnengIT © 2014-2015SamnengIT