30 March 2013

បង្កើត​ Shortcut ដើម្បី Lockscreen បណ្ដោះអាសន្ន

នៅពេលដែលយើងកំពុងតែវាយឯកសារ ឫធ្វើការអ្វីមួយសំខាន់ហើយយើងចង់ធ្វើ ការបិទ Screen បណ្ដោះអាសន្ន។ វាអាចនឹងចំណាយពេលយូរ ប៉ុន្តែខ្ញុំនឹងបង្ហាញពីវីធីខ្លីងាយៗ ចំណាយពេលតែមួយភ្លែតដោយគ្រាន់តែ Double click ប៉ុណ្ណោះអ្នកនឹងអាច Lock Screen កុំព្យូទ័រអ្នកបានជាក់ជាពុំខាន។ ដើម្បីអាចធ្វើបានសូមអនុវត្តដូចខាងក្រោម ៖

1. Mouse ស្ដាំលើ Desktop របស់អ្នក (Right Click) => New => Shortcut
2.​ បន្ទាប់មកវានឹងបង្ហាញផ្ទាំងមួយ​ កន្លែង Type the location of the item សូមសរសេរពាក្យខាងក្រោមដាក់ចូលក្នុងប្រអប់នោះ
3. សូមធ្វើការ Copy ពាក្យទាំងនេះ rundll32.exe user32.dll, LockWorkStation ដាក់ចូលប្រអប់រួចហើយចុចលើ Next

4. បន្ទាប់មកវាចេញផ្ទាំងមួយទៀតដើម្បីអោយអ្នកធ្វើការដាក់ឈ្មោះអោយវា (អ្នកអាចដាក់ឈ្មោះអ្វីក៏បាន)
ឧទាហរណ៍ :
Temporary Lock screen រួចចុច Finish




*** បើមានបញ្ហាអ្វីមិនយល់អាច Comment មកកាន់ខ្ញុំបាន ខ្ញុំនឹងដោះស្រាយជូនអ្នក។



SamnengIT © 2014-2015SamnengIT